ក្រសួងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក្រុមហ៊ុនឯកជន សាកលវិទ្យាល័យ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណពាណិជ្ជកម្មត្រឹមត្រូវស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែក និស្សិត ក៏អាចដាក់ពាក្យចូលរួមប្រកួតបានផងដែរ ប្រសិនបើស្នាដៃរបស់គាត់ជា «ការស្រាវជ្រាវ និងអភិវឌ្ឍន៍លើវិស័យឌីជីថល» ។
...ដើម្បីទទួលស្គាល់ស្នាដៃច្នៃប្រឌិត ឌីជីថល ដ៏ល្អបំផុតនៅកម្ពុជា
ប្រភេទពានរង្វាន់
កម្មវិធី ដែលអាចដាក់បញ្ចូលជាបេក្ខភាព ដើម្បីទទួលពានរង្វាន់ ត្រូវតែជាកម្មវិធី ដែលបានដាក់ឱ្យគេប្រើប្រាស់រួចហើយ លើកលែងតែស្នាដៃស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលអាចមានត្រឹមតែជា គំរូសាកល្បងបាន
សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ
សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង ស្ថាប័នរដ្ឋ» ដែលបានប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល សម្រាប់ជាមធ្យោបាយក្នុងការផ្ដល់សេវាសាធារណៈ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសាធារណជន។
ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ
សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុន/ស្ថាប័ន ដែល បានច្នៃប្រឌិត និង ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្ម/សហគ្រាសរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ។
បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ
សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន/ស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យា ICT ឬឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចរបស់សហគ្រាសសង្គម។
មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ
សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃឌីជីថលរបស់ ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់ ICT ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង ។ល។ ដែលអាចរួមចំណែកលើកកម្ពស់ការផ្ដល់នូវចំណេះដឹង ការកំសាន្ត និង ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។
ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ
សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ធុរកិច្ចថ្មីឌីជីថល ដែលមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃ ចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ Digital Startup ត្រូវតែ ជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។
ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ
សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងវិស័យ ICT ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។
កាលបរិច្ឆេទ
ចាប់ផ្តើមការចុះឈ្មោះ
រាល់ព័ត៌មានរបស់បេក្ខជន សូមសរសេរជាភាសាអង់គ្លេស។
២៥ សីហា ២០២១
៣១ សីហា ២០២១
បិទការចុះឈ្មោះ
គណៈកម្មការ នឹងពិនិត្យមើលលក្ខណវិនិច្ឆ័យរបស់បេក្ខជននិមួយៗ។ បេក្ខជន ដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ តាមលក្ខណវិនិច្ឆ័យតម្រូវរបស់កម្មវិធី នឹងត្រូវបានបញ្ជូនទៅកាន់ គណៈចៅក្រម។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ចៅក្រមនឹងធ្វើការជ្រើសរើសសម្រាំងបេក្ខជន ដើម្បីបញ្ជូនទៅកាន់ការវាយតម្លៃ និងជ្រើសរើស ជ័យលាភី ២០២១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
វគ្គផ្តាច់ព្រ័ត្រ
ការប្រជុំរបស់គណៈចៅក្រម ដើម្បវាយតម្លៃ និងសម្រេចជ្រើសរើស ជ័យលាភី ២០២១ នឹងធ្វើឡើងដោយត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងតម្លាភាពបំផុត។
៣០ វិច្ឆិកា ២០២១
១៧ៈ០០ - ១៨ៈ០០
១៨ៈ០០ - ២០ៈ០០
ប្រកាស និងទទួលពានរង្វាន់
- ចុះឈ្មោះ, ពិធីជប់លៀង
- មតិស្វាគមន៌ បណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា
- ចំណាប់អារម្មណ៌ តំណាងក្រុមហ៊ុន Smart Axiata
- ចំណាប់អារម្មណ៌ តំណាងក្រុមហ៊ុន Huawei
- បទបង្ហាញធុរកិច្ចថ្មីឌីជីថល
- សន្ទរកថាបើកកម្មវិធី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ប្រគល់ពានរង្វាន់
- បិទកម្មវិធី
គណៈចៅក្រមប្រចាំឆ្នាំ ២០២១
គណៈចៅក្រមទាំង ៦ រូបមានដូចជា៖
លោក លឹម តារារិទ្ធ
ប្រធានអគ្គនាយកប្រតិបត្តិ
អេយូភីភីគ្រុប
អ្នកស្រី Meloney C.Lindberg
នាយិកាប្រចាំប្រទេសកម្ពុជា
មូលនិធិ អាស៊ី
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ
នាយកប្រតិបត្តិ
សហគ្រិនខ្មែរ
លោក Sovann Yao (Yuya)
នាយកប្រតិបត្តិ
ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា
អ្នកស្រី Mila Jivkova Kusheva
នាយកផ្នែកទីផ្សារ
ក្រុមហ៊ុនស្មាតអាហ្សាតា
លោក Francois DU TOIT
នាយកផ្នែកព័ត៌មានវិទ្យា
ក្រុមហ៊ុនជីបម៉ុង
សំណួរ/ចម្លើយ
១. តើអ្នកណាខ្លះ អាចដាក់ពាក្យចូលរួមជាបេក្ខភាព ដើម្បីទទួលពានរង្វាន់នេះបាន?
២. តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីអាចដាក់ពាក្យបាន?
កម្មវិធី ឬសេវាកម្ម ដែលដាក់ពាក្យត្រូវតែមានកម្មសិទ្ធិបញ្ញាដោយក្រុមហ៊ុន/ស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១% នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
៣. តើព័ត៌មានរបស់បេក្ខជន ដែលបានដាក់ពាក្យ ត្រូវបានប្រកាសជាសាធារណៈឬទេ?
ឈ្មោះ និងព័ត៌មានលម្អិតរបស់បេក្ខជន ដែលបានដាក់ពាក្យ មិនត្រូវបានបង្ហាញជាសាធារណៈទេ ។ មានតែឈ្មោះរបស់ជ័យលាភី ២០២១ទទួលរង្វាន់ប៉ុណ្ណោះ ដែលនឹងត្រូវប្រកាស ។ ព័ត៌មានលម្អិតរបស់បេក្ខជនទាំងអស់ ត្រូវបានរក្សាសិទ្ធិជាការសម្ងាត់ ។ មានតែគណៈកម្មកាឬចៅក្រម ដែលទទួលបន្ទុកប៉ុណ្ណោះ ដែលបានឃើញព័ត៌មានទាំងនោះ ដើម្បីសិក្សា វាយតម្លៃ និងជ្រើសរើសជ័យលាភី ២០២១ ។ ចៅក្រម អាចនឹងស្នើសុំព័ត៌មានបន្ថែមពីបេក្ខជន ក្នុងករណីចាំបាច់ ។
៤. តើជ័យលាភី ២០២១ពីកម្មវិធីពានរង្វាន់នេះ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
កេរ្តិ៍ឈ្មោះរបស់ជ័យលាភី ២០២១ នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទលាយ ។ ជ័យលាភី ២០២១ នឹងមានឱកាសចូលរួមកម្មវិធីពានរង្វាន់ផ្សេងៗទៀត ក្នុងតំបន់ និងសាកល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
៥. តើសមាសភាពចៅក្រម វាយតម្លៃ និងជ្រើសរើសជាអ្នកណា?
សមាជិកចៅក្រមត្រូវបានតែងតាំងចេញពីតំណាងក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំ និងសង្គមស៊ីវិល ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងវិស័យ ICT និង/ឬវិស័យ ដែលទាក់ទង យ៉ាងតិច ០៥ ឆ្នំា ។
៦. តើដំណើរការនៃការវាយតម្លៃ និងជ្រើសរើសជ័យលាភី ២០២១ ប្រព្រឹត្តទៅដូចម្តេច?
ចៅក្រមម្នាក់ៗនឹងពិនិត្យមើលព័ត៌មានរបស់បេក្ខភាពនិមួយៗ រួចហើយប្រជុំវាយតម្លៃសម្រេចជ្រើសរើស ។ ចៅក្រម មានសិទ្ធសម្រេចជ្រើសរើសជ័យលាភី ២០២០១ដោយគោរពទៅតាមល័ក្ខខ័ណ្ឌនៃកម្មវិធីពានរង្វាន់ថ្នាក់ជាតិនេះ ។ ការសម្រេចជ្រើសរើសជ័យលាភី ២០២១នីមួយៗ នឹងត្រូវផ្អែកលើលទ្ធផលវាយតំលៃសរុប ដោយក្រុមចៅក្រម ។ ចៅក្រម អាចនឹងស្នើសុំឱ្យមានការធ្វើបទបង្ហាញផ្ទាស់ពីបេក្ខជន ក្នុងករណីចាំបាច់ ។
៧. តើលក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើស ផ្អែកលើគុណសម្បត្តិអ្វីខ្លះ?
លក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើស ផ្អែកលើគុណសម្បត្តិមួយចំនួនដូចជា៖
-
ក. នវានុវត្តន៍បច្ចេកវិទ្យា (Tech Innovation)
នវានុវត្តន៍ គឺជាការបង្កើតឡើងអ្វីមួយ ជាមួយនឹងវិធីសាស្ត្រថ្មី។ ការនាំមកនូវនវានុវត្តន៍ចូលក្នុងអាជីវកម្មរបស់អ្នក អាចជួយអ្នកសន្សំសំចៃពេលវេលា និងថវិកាហើយផ្តល់ឱ្យអ្នកនូវគុណសម្បត្តិប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍ និងសម្របខ្លួនអាជីវកម្មរបស់អ្នកនៅក្នុងទីផ្សារ។
-
ខ. ដោះស្រាយបញ្ហា (Problem Solving)
សំដៅលើរបកគំហើញថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មកដោះស្រាយបញ្ហាជាក់លាក់ណាមួយ ឱ្យមានប្រសិទ្ធភាពជាងដំណោះស្រាយ ដែលធ្លាប់មានពីមុន ចំណេញទាំងពេលវេលា ថវិកា និងធនធានផ្សេងៗទៀត ។
- គ. ប្រសិទ្ធភាពនៃប្រតិបត្តិការ (Efficiency of Operation)
សមត្ថភាពរបស់សហគ្រាស ក្រុមហ៊ុន ឬស្ថាប័ន ក្នុងការចែកចាយផលិតផល ឬផ្តល់សេវាកម្ម ដល់អតិថិជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយចំណាយតិចបំផុត តាម ដែលអាចធ្វើទៅបាន ហើយនៅតែធានាបាននូវគុណភាពខ្ពស់នៃផលិតផល សេវាកម្ម និងការគាំទ្រ។
- ឃ. យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy)
សកម្មភាពទាំងឡាយណា ដែលក្រុមហ៊ុន ឬអាជីវកម្មមួយធ្វើ ដើម្បីទាក់ទាញអតិថិជន និងបង្កើតទំនាក់ទំនងល្អជាមួយពួកគេក្នុងគោលបំណងផ្សារភ្ជាប់ផលិតផល និងសេវាកម្ម ជាមួយ នឹងអតិថិជន ដើម្បីទទួលបានចំណូល និងចំណាប់អារម្មណ៍ពីពួកគេ ។