Cambodia ICT Awards ហៅកាត់ថា CICTA (see-ta) គឺជា កម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព៌ត័មាន ថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានគោលបំណងធំចំនួន ៤ គឺ៖

  1. ១-ការទទួលស្គាល់
  2. ដើម្បីផ្តល់នូវការទទួលស្គាល់ថ្នាក់ជាតិ ចំពោះសមិទិ្ធ​ផល​ ស្នាដៃ​ ​ច្នៃប្រឌិត និង​ជោគជ័យ​នានា ​លើន​វានុវត្តន៍ ឌីជីថល ​ក្នុង​វិស័យ​ បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​(​ICT​) ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

  3. ២-ការជម្រុញ
  4. ដើម្បីជម្រុញឱ្យមានការប្រើប្រាស់ ដោយមានការច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ លើវិស័យឌីជីថល ឬបច្ចេកវិទ្យា​ គមនាគន៍​ ​និង​ព័ត៌មាន​ នៅគ្រប់ក្រសួង ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក​ ក្រុមហ៊ុន​ផ្តួចផ្តើម​ធុរៈកិច្ច ​(​Startup​) ​សហគ្រាស​សង្គម​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ឬ​ ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​ផ្សេង​ៗ​ ​ ​

  5. ៣-ការលើកតម្កើង
  6. លើកតម្កើង​នូវ ​ការយល់ដឹង​ខាង​ផ្នែក​ឌីជីថល ក្នុងបច្ចេកវិទ្យា​ គមនាគន៍​ ​និង​ព័ត៌មាន​ ក្នុង​ស្រទាប់​សាធារណជន​ និង​ជួយ​កាត់បន្ថយ​គម្លាត​ឌីជីថល ​នៅក្នុង​សហគមន៍​ជំនួញ​ និង​រវាង​ប្រជាជន​ ​ដែល​រស់​នៅ​តាម​ បណ្តា​ខេត្ត​ ​និង​ក្នុង​ទីក្រុង​​ ដែល​ជា​កត្តា​រួមចំណែក ​ក្នុង​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ​គមនាគមន៍​ ​និង​ព័ត៌មាន​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

  7. ៤-ការផ្តល់ឱកាស​
  8. ផ្តល់ឱកាសឱ្យមនុស្សម្នា អាចបង្ហាញ​នូវ​ស្នាដៃ សមិទិ្ធ​ផល ​ជោគជ័យ​នានា ​អំពីន​វានុវត្តន៍​ បច្ចេកវិទ្យា​ គមនាគមន៍​ ​និង​ព័ត៌មាន​ ​ជាមួយនិង​ឱកាសវិនិយោគ ​និង​ដើម្បី​ក្លាយជា​ តំណាង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ក្នុង​ការចូលរួម​ប្រកួតប្រជែង ​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ថ្នាក់តំបន់ និងសាកលលោក ​។

     កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ កម្ពុជា​បាន​ប្រារព្វ​ធ្វើជា​រៀងរាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​ ២០១៥​ មក ​ដែល​មាន​ក្រុមហ៊ុន​ឯកជន​/​ស្ថាប័ន​រដ្ឋ ​ដាក់​ពាក​ចូលរួម​សរុប​ ១២០ ​ហើយ​ក្រុមហ៊ុន​ឯកជន​/​ស្ថាប័ន​រដ្ឋ ​ចំនួន​ ៣១​ ទទួលបាន​ពានរង្វាន់​ ​។​

ម្ចាស់​ជ័យលាភី​ទទួល​ពានរង្វាន់​ប្រចាំ​ឆ្នាំ​

ឆ្នាំ ២០១៩

សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ

កម្មវិធី CAMBODIA CONSTRUCTION APP
  • ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • ស្ថាប័នសហគ្រឹនភាពឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី WingMoney
  • ក្រុមហ៊ុន Wing (Cambodia) Limited Specialised Bank
  • ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Muuve
  • ក្រុមហ៊ុន Muuve
  • បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Tesdopi តេស្ត១២
  • ក្រុមហ៊ុន Edemy
  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Jivit
  • ក្រុមហ៊ុន Demine Robotic
  • ឆ្នាំ ២០១៨

    ជ័យលាភីលេខ១ និងជា ជ័យលាភី វិស័យឯកជន ល្អបំផុតប្រចាំ

    កម្មវិធី Morokot VB (Core Banking System)
  • ក្រុមហ៊ុន Morokot Technology
  • ជ័យលាភីលេខ២ និងជា ជ័យលាភី មាតិការ ឌីជីថល ល្អបំផុត ប្រចាំ

    កម្មវិធី Soyo (Cambodia)
  • ក្រុមហ៊ុន Sabay Entertainment Co., Ltd.
  • ជ័យលាភីលេខ៣ និងជា ជ័យលាភី ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Banhji
  • ក្រុមហ៊ុន PCG & Partners Co., Ltd.
  • ជ័យលាភី វិស័យសាធារណៈ ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Cambodia Driving Rules
  • ក្រសួងសាធារណការ និងដឹកជញ្ជូន
  • ជ័យលាភីការចូលរួមទំនួលខុសត្រូវក្នុងសង្គម ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Open Data Develops Business Opportunities in Cambodia
  • អង្គការ Open Development Cambodia (ODC)
  • ឆ្នាំ ២០១៧

    ជ័យលាភីលេខ១

    កម្មវិធី JAILBREAK THE GAME
  • ក្រុមហ៊ុន DirexPlay
  • ជ័យលាភីលេខ២ និងជាជ័យលាភី ការចូលរួមទំនួលខុសត្រូវក្នុងសង្គម ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Bong Pheak
  • អង្គការ Open Institute
  • ជ័យលាភីលេខ៣ និងជាជ័យលាភី វិស័យសាធារណៈ ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Car Registration Automation
  • ក្រសួង សាធារណការ និងដឹកជញ្ជូន
  • ជ័យលាភី វិស័យឯកជន ល្អបំផុត ប្រចាំ

    កម្មវិធី Tesjor
  • ក្រុមហ៊ុន Pathmazing Inc
  • ជ័យលាភី មាតិការ ឌីជីថល ល្អបំផុត ប្រចាំ

    កម្មវិធី Osja AR
  • ក្រុមហ៊ុន Saby Osja Co., Ltd.
  • ជ័យលាភី ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Sokhakrom - Partipicpatory Healthcare Platform
  • ក្រុមហ៊ុន Codigate Co., Ltd.
  • ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី café Robot
  • ក្រុមហ៊ុន ArrowDot
  • ឆ្នាំ ២០១៦

    ជ័យលាភីលេខ១ និងជាជ័យលាភីក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ

    ​កម្មវិធី BookMeBus
  • ក្រុមហ៊ុន Camtasia Technology Co., Ltd.
  • ជ័យលាភីលេខ២ និងជាជ័យលាភី វិស័យឯកជន ល្អបំផុត ប្រចាំ

    កម្មវិធី Smart Pay
  • ក្រុមហ៊ុន Smart Axiata
  • ជ័យលាភីលេខ៣

    កម្មវិធី TosFund
  • ក្រុមហ៊ុន Action IEC
  • ជ័យលាភីសេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Sand Dredging Management System
  • ក្រសួង រ៉ែ និងថាមពល
  • ជ័យលាភីការចូលរួមទំនួលខុសត្រូវក្នុងសង្គម ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Khmer Academy
  • ក្រុមហ៊ុន Korea Software HRD Center
  • ជ័យលាភីការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី V-Protekh PRO
  • ក្រុមហ៊ុន Angkor E&C (Cambodia) Co., Ltd.
  • ឆ្នាំ ២០១៥

    ជ័យលាភីលេខ១ និងជាជ័យលាភី វិស័យសាធារណៈ ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Business Registration Processing System
  • ក្រសួងពាណិជ្ជកម្ម
  • ជ័យលាភីលេខ២ និងជាជ័យលាភី ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Smart Keyboard
  • ក្រុមហ៊ុន Alien Dev
  • ជ័យលាភីលេខ៣

    កម្មវិធី Learn Kor Ka
  • ក្រុមហ៊ុន CamAnt
  • ជ័យលាភី វិស័យឯកជន ល្អបំផុតប្រចាំ

    កម្មវិធី CAMEMIS
  • ក្រុមហ៊ុន CamFirst Technologies Co., LTD
  • ជ័យលាភីការចូលរួមទំនួលខុសត្រូវក្នុងសង្គម ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី Khmer Library
  • ក្រុមហ៊ុន Aide et Action Cambodia
  • ជ័យលាភី មាតិការ ឌីជីថល ល្អបំផុត ប្រចាំ

    កម្មវិធី Chibi
  • ក្រុមហ៊ុន Chibi
  • ជ័យលាភីការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    កម្មវិធី AE&C Home Connect
  • ក្រុមហ៊ុន Angkor Engineering and Consulting Cambodia
  • គាំទ្រដោយ
    រៀបចំដោយ
    ទីកន្លែងដៃគូ