...ដើម្បីទទួលស្គាល់ស្នាដៃច្នៃប្រឌិត ឌីជីថល ដ៏ល្អបំផុតនៅកម្ពុជា

Cambodia​ ​ICT​ ​Awards ​គឺជា​ ​កម្មវិធី​ពានរង្វាន់​បច្ចេកវិទ្យា គមនាគមន៍​ និង​ព៌ត័មាន​ ​ថ្នាក់​ជាតិ​ធំ​ជាង​គេបំផុត​ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​​ទទួលស្គាល់​ សមិទិ្ធ​ផល​ ស្នាដៃ​ ​និង​ជោគជ័យ​នានា ​លើន​វានុវត្តន៍​ ឌីជីថល ក្នុង​វិស័យ​ បច្ចេកវិទ្យា​ គមនាគមន៍​ និង ​ព័ត៌មាន​ ​(​ICT​) ​​នៅក្នុងគ្រប់វិស័យ​ព្រះរាជាណាចក្រ​កម្ពុជា

ជ័យលាភីទាំង ៥

ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជាឆ្នាំ ២០២០
វីដេអូ #CICTA20

ជ័យលាភី ពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ ២០២០


ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អង្គភាពច្រកចេញចូលតែមួយ

  • ក្រសួងមហាផ្ទៃ

  • ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អង្គភាពច្រកចេញចូលតែមួយត្រូវបានរៀបចំនិង គ្រប់គ្រងដោយអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃនិងត្រូវបានអនុវត្តសាកល្បងមុនគេនៅអង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម។ តាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ មន្ត្រីផ្ដល់សេវារបស់រដ្ឋបាលរាជធានី-ខេត្ត និងមានភាព ងាយស្រួលក្នុងការកត់ត្រាសេវាដែលប្រជាពលរដ្ឋបានស្នើសុំចំណូលសេវាដែលទទួលបានពីការផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយព្រមទាំងការរៀបចំរបាយការណ៍ វឌ្ឍនភាពជូនថ្នាក់ដឹកនាំ។

    ជ័យលាភី ពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ ២០២០


    មជ្ឈមណ្ឌលបណ្តុះបណ្តាល DataU

  • ក្រុមហ៊ុន Mekong Big Data

  • មជ្ឈមណ្ឌលបណ្តុះបណ្តាល DataU បណ្តុះបណ្តាលនិស្សិតលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ប.គ.ព) ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធានមនុស្សលើជំនាញវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មទិន្នន័យប្រកបដោយសមត្ថភាពខ្ពស់ដើម្បីផ្លាស់ប្ដូរមុខមាត់ព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយទៅជាទីផ្សារវិទ្យាសាស្ត្រទិន្នន័យឈានមុខគេប្រចាំតំបន់។ ម្យ៉ាងវិញទៀតនិស្សិតក៏ទទួលបានប្រាក់ខែក្នុងរយៈពេលបណ្តុះបណ្តាលមួយឆ្នាំពេញ​ និងទទួលបានកិច្ចសន្យាការងារជាមួយក្រុមហ៊ុនដៃគូរបស់ Mekong Big Data ក្រោយពីបញ្ចប់វគ្គ។

    ជ័យលាភី ពានរង្វាន់មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ ២០២០


    Ey Sey Storytime

  • ក្រុមហ៊ុន Osja Studio

  • រឿងនិទានតាឥសី ជាបណ្ណាល័យឌីជីថលដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជាដែលមានបញ្ចូលរឿងព្រេងនិទានប្រជាប្រិយខ្មែរប្រមាណ ៥០រឿង ហើយត្រូវបានអភិវឌ្ឍន៍ជាហ្គេម។ រឿងទាំងអស់ត្រូវ បានជ្រើសរើសដោយយកចិត្តទុកដាក់ពឹងផ្អែកលើសីលធម៌និងតម្លៃអប់រំជាធំ។ ដោយឡែកចំពោះរឿងណាដែលមានលក្ខណៈហិង្សា និងមិនសមរម្យ ត្រូវបានកែតម្រូវខ្លឹមសារឱ្យស្របទៅតាមបរិបទរបស់កុមារចន្លោះអាយុពី១ឆ្នាំទៅ៦ឆ្នាំដោយរក្សាចំណុចសំខាន់នៃរឿងនោះឱ្យនៅដដែល។

    ជ័យលាភី ពានរង្វាន់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ ២០២០


    Smart Valve and Smart Pump

  • គម្រោងស្រាវជ្រាវ Smart Farm Assistance

  • Smart Valve and Smart Pump ជាគម្រោងស្រាវជ្រាវរបស់និស្សិតមួយក្រុមមកពីវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន វិទ្យាស្ថានបេច្ចកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ គម្រោងនេះជា ដំណោះស្រាយបច្ចេកវិទ្យា អ៊ីនធឺណិតក្នុងវត្ថុ (Internet of things) លើវិស័យកសិកម្ម ដែលផ្តោតលើការគ្រប់គ្រង ប្រព័ន្ធធារាសាស្រ្ត ដោយប្រើប្រព័ន្ធ បញ្ជាស្រោចស្រពដំណាំពីចម្ងាយតាមរយៈសារ SMS ទូរស័ព្ទ-ចល័ត និងកម្មវិធីស្មាតហ្វូន។

    ជ័យលាភី ពានរង្វាន់ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យាល្អបំផុតប្រចាំឆ្នាំ ២០២០

    Sala Enrollment

  • ក្រុមហ៊ុនផ្ដួចផ្ដើមធុរៈកិច្ច SALA

  • Sala Enrollment ជាវេទិកាអនឡាញពិសេសមួយ ដែលអនុញ្ញាតឱ្យ សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ អាចស្វែងរកព័ត៌មានលម្អិតអំពីសាកលវិទ្យាល័យថ្លៃសិក្សារបស់មុខជំនាញនីមួយៗ និងដំណឹងអាហាររូបករណ៍។ ប្រព័ន្ធនេះ អនុញ្ញាតឱ្យសិស្សអាចចុះឈ្មោះតាមអនឡាញ ដោយផ្ទាល់តែម្ដង។

    ប្រភេទពានរង្វាន់

    កម្មវិធី ដែលអាចដាក់បញ្ចូលជាបេក្ខភាព ដើម្បីទទួលពានរង្វាន់ ត្រូវតែជាកម្មវិធី ដែលបានដាក់ឱ្យគេប្រើប្រាស់រួចហើយ លើកលែងតែស្នាដៃស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលអាចមានត្រឹមតែជា គំរូសាកល្បងបាន

    demo
    សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ

    ផលិតផល ​សេវាកម្ម ​ឬ​ស្នាដៃ​របស់​ «​ស្ថាប័ន​រដ្ឋ​» ដែល​បាន​ប្រើប្រាស់​ ​ICT​ ​ដើម្បី​ បម្រើ​សេវា​សាធារណៈ​ និង​ ដោះស្រាយ​បញ្ហា​ដល់​ប្រជាពលរដ្ឋ​ និង​ សាធារណជន​

    demo
    ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុន/ស្ថាប័ន​ ដែល បានច្នៃប្រឌិត និង ប្រើប្រាស់បច្ចេកវិទ្យា ICT ឬឌីជីថល​ ដើម្បីធ្វើឱ្យអាជីវកម្ម សហគ្រាសរបស់ខ្លួន ល្អប្រសើរជាងមុន លឿនជាងមុន និងប្រសិទ្ធិភាពជាងមុន ដោយនាំយកផលិតផល និងសេវាកម្មថ្មីៗ ទៅកាន់ការប្រកួតប្រជែងនៅក្នុងទីផ្សារ

    demo
    បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ

    ផលិតផល ​សេវាកម្ម ​ឬ​ស្នាដៃ​ឌីជី​ថលរបស់​ ក្រុមហ៊ុន​ឯកជន ​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បាន​ប្រើប្រាស់​ ​ICT​ ​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ សាធារណជន ​និង​សង្គម​

    demo
    មាតិកាឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃឌីជីថលរបស់ ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានប្រើប្រាស់ ICT ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង ។ល។ ដែលអាចរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម

    demo
    ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ

    ផលិតផល សេវាកម្ម ឬស្នាដៃរបស់​ក្រុមហ៊ុនទើបនឹងបង្កើតថ្មី ដែលមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃ ចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ Tech Startup ត្រូវតែ ជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យា គមនាគមន៍​ និងព័ត៌មាន

    demo
    ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ

    ផលិតផល សេវាកម្ម ឬស្នាដៃរប់សក្រុមហ៊ុន/ស្ថាប័ន ​ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ​ និងអភិវឌ្ឍន៍ ក្នុងវិស័យ ICT​ ឬឌីជីថល ដូចជាការរកឃើញ រូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី

    កាលបរិច្ឆេទ

    ថ្ងៃនេះ
    ចាប់ផ្តើមការចុះឈ្មោះ

    រាល់ព័ត៌មានរបស់បេក្ខជន សូមសរសេរជាភាសាអង់គ្លេស ។

    ០៩ កុម្ភៈ ២០២០
    បិទការចុះឈ្មោះ

    គណៈកម្មការ នឹងពិនិត្យមើលលក្ខណវិនិច្ឆ័យរបស់បេក្ខជននិមួយៗ។ បេក្ខជន ដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ តាមលក្ខណវិនិច្ឆ័យតម្រូវរបស់កម្មវិធី នឹងត្រូវបានបញ្ជូនទៅកាន់ គណៈចៅក្រម ។

    ១០ កុម្ភៈ ២០២០
    វគ្គពាក់កណ្តាផ្តាច់ព្រ័ត្រ

    ចៅក្រមនឹងធ្វើការជ្រើសរើសសម្រាំងបេក្ខជន​ ដើម្បីបញ្ជូនទៅកាន់ការវាយតម្លៃ និងជ្រើសរើស ជ័យលាភី ២០២០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ។

    ១៤ កុម្ភៈ ២០២០
    វគ្គផ្តាច់ព្រ័ត្រ

    ការប្រជុំរបស់គណៈចៅក្រម ដើម្បវាយតម្លៃ និងសម្រេចជ្រើសរើស ជ័យលាភី ២០២០ នឹងធ្វើឡើងដោយត្រឹមត្រូវ សុក្រឹត យុត្តិធម៌ និងតម្លាភាពបំផុត នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

    ៦ សីហា ២០២០
    ប្រកាស និងទទួលពានរង្វាន់

    ជ័យលាភី ២០២០ នឹងប្រកាសនៅក្នុងកម្មវិធីបើក ព្រឹត្តិការណ៍ Digital Cambodia 2020

    មិថុនា ២០២០
    ចូលរួមប្រកួតថ្នាក់តំបន់ និងសាកល

    គណៈចៅក្រមប្រចាំឆ្នាំ ២០២០

    គណៈចៅក្រមទាំង ៦ រូបមានដូចជា៖

    demo
    លោកស្រី Sonali Dayaratne

    Deputy Resident Representative
    យូអិនឌីភីកម្ពុជា

    demo
    លោកស្រី Yuni Lee Heathcote

    នាយក​ប្រតិបត្តិ
    ក្រុមហ៊ុន EZECOM

    demo
    ឯកឧត្ដមបណ្ឌិត ​ឆែម​ ​គាត​ ​រិទ្ធី​

    ​រដ្ឋមន្ត្រី​​ប្រតិភូ
    ​អម​នាយករដ្ឋមន្ត្រី

    demo
    ឯកឧត្តមបណ្ឌិត ហោ ប៉េង

    សាកលវិទ្យាធិការ
    សាកលវិទ្យាល័យជាតិគ្រប់គ្រង

    demo
    លោក Shin Chang Moo

    ប្រធានគ្រប់គ្រងធនាគារ
    ធនាគារ PPCBank

    demo
    លោក Steven Path

    ស្ថាបនិក និង នាយក​ប្រតិបត្តិ
    ក្រុមហ៊ុន PATHMAZING

    សំណួរ/ចម្លើយ

    ១. តើអ្នកណាខ្លះ អាចដាក់ពាក្យចូលរួមជាបេក្ខភាព ដើម្បីទទួលពានរង្វាន់នេះបាន?

    ក្រសួងស្ថាប័ន​រដ្ឋ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ ក្រុមហ៊ុន​ឯកជន ​សាកលវិទ្យាល័យ ដែល​បាន​ចុះបញ្ជី​​ និង​មាន​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​ត្រឹមត្រូវ​ស្រប​ទៅតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ ដោយឡែក និស្សិត ក៏អាចដាក់ពាក្យចូលរួមប្រកួតបានផងដែរ ប្រសិនបើស្នាដៃរបស់គាត់ជា «ការស្រាវជ្រាវ និងអភិវឌ្ឍន៍លើវិស័យឌីជីថល» ។

    ២. តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីអាចដាក់ពាក្យបាន?

    កម្មវិធី​ ​ឬ​សេវាកម្ម ​ដែល​ដាក់ពាក្យ​​ត្រូវតែ​មាន​កម្មសិទ្ធិ​បញ្ញា​ដោយ​ក្រុមហ៊ុន/ស្ថាប័ន​សាមី​ផ្ទាល់​​ និង​អភិវឌ្ឍន៍​ ​ឬ​បង្កើតឡើង​ដោយ​ប្រើប្រាស់​ធនធាន​យ៉ាងហោចណាស់​៥១​% ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

    ៣. តើ​ព័ត៌មាន​របស់​បេក្ខជន ​​ដែល​បាន​ដាក់ពាក្យ​ ត្រូវបាន​ប្រកាស​ជាសាធារណៈ​ឬ​ទេ​? ​

    ឈ្មោះ​ ​និង​ព័ត៌មាន​លម្អិត​របស់​បេក្ខជន ​​ដែល​បាន​ដាក់ពាក្យ​ ​មិន​ត្រូវបាន​បង្ហាញ​ជាសាធារណៈ​ទេ ​។​ មានតែឈ្មោះរបស់ជ័យលាភី ២០២០ទទួលរង្វាន់ប៉ុណ្ណោះ ដែលនឹងត្រូវប្រកាស ។ ព័ត៌មាន​លម្អិតរបស់បេក្ខជនទាំងអស់ ត្រូវបាន​រក្សា​សិទ្ធិជា​ការសម្ងាត់​ ​។ ​មាន​តែ​គណៈកម្មកា​ឬ​ចៅក្រម ​ដែល​ទទួលបន្ទុក​ប៉ុណ្ណោះ​ ​ដែល​បាន​ឃើញ​ព័ត៌មាន​ទាំងនោះ​ ដើម្បីសិក្សា វាយតម្លៃ និងជ្រើសរើសជ័យលាភី ២០២០​ ។ ចៅក្រម អាចនឹងស្នើសុំព័ត៌មានបន្ថែមពីបេក្ខជន ក្នុងករណីចាំបាច់ ​។​

    ៤. តើជ័យលាភី ២០២០ពីកម្មវិធីពានរង្វាន់នេះ ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

    ជ័យលាភី ២០២០ ​នឹង​ត្រូវ​ប្រកាស​ ​នៅក្នុង​ពិធី​បើ​កម្មវិធី​ ​Digital​ ​Cambodia ​​2020 ​​ដែល​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ជាង​បង្អស់ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ស្តី​អំពី​ ​បច្ចេកវិទ្យា ​ឌីជីថល ដែល​មាន​​អ្នកចូលរួម​ពី​ភ្ញៀវ​ជាតិ​​ និង​អន្តរជាតិ ជាង ៣០០០ នាក់​ ​។ ​កេរ្តិ៍​ឈ្មោះរបស់​ជ័យលាភី ២០២០​ នឹង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទលាយ ​។​ ជ័យលាភី ២០២០ នឹងមានឱកាសចូលរួមកម្មវិធីពានរង្វាន់ផ្សេងៗទៀត ក្នុងតំបន់ និងសាកល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។​

    ៥. តើ​សមាសភាព​ចៅក្រម​ វាយតម្លៃ​​ និង​ជ្រើសរើស​ជា​អ្នកណា​? ​

    សមាជិកចៅក្រមត្រូវបានតែងតាំងចេញពីតំណាងក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំ និងសង្គមស៊ីវិល ដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងវិស័យ ICT និង/ឬវិស័យ ដែលទាក់ទង យ៉ាងតិច ០៥ ឆ្នំា ។

    ៦. តើដំណើរការនៃការវាយតម្លៃ និងជ្រើសរើសជ័យលាភី ២០២០ ប្រព្រឹត្តទៅដូចម្តេច?

    ចៅក្រម​ម្នាក់​ៗ​​នឹង​ពិនិត្យមើល​ព័ត៌មាន​របស់​បេក្ខភាព​និមួយ​ៗ​ ​រួចហើយ​ប្រជុំ​វាយតម្លៃ​​សម្រេច​ជ្រើសរើស​ ​។ ​ចៅក្រម​ ​មាន​សិទ្ធ​សម្រេច​ជ្រើសរើស​ជ័យលាភី ២០២០​ដោយ​គោរព​ទៅ​តាម​ល័ក្ខខ័ណ្ឌ​នៃ​កម្មវិធី​ពានរង្វាន់​ថ្នាក់​ជាតិ​នេះ​ ​។ ​ការសម្រេច​ជ្រើសរើស​ជ័យលាភី ២០២០​នីមួយ​ៗ ​​នឹង​ត្រូវ​ផ្អែក​លើ​លទ្ធផល​វាយតំលៃ​សរុប ​ដោយ​ក្រុម​ចៅក្រម​ ។ ចៅក្រម អាចនឹងស្នើសុំឱ្យមានការធ្វើបទបង្ហាញផ្ទាស់ពីបេក្ខជន ក្នុងករណីចាំបាច់ ។

    ៧. តើលក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើស ផ្អែកលើគុណសម្បត្តិអ្វីខ្លះ?

    លក្ខណៈ​សម្បត្តិ​វាយតម្លៃ​ ​និង​ជ្រើសរើស​ ផ្អែក​លើ​គុណសម្បត្តិ​មួយចំនួន​ដូចជា​៖​​

    1. ក. ន​វានុវត្តន៍​បច្ចេកវិទ្យា ​(​Tech​ ​Innovation​)

      នវានុវត្តន៍ គឺជាការបង្កើតឡើងអ្វីមួយ ជាមួយនឹងវិធីសាស្ត្រថ្មី។ ការនាំមកនូវនវានុវត្តន៍ចូលក្នុងអាជីវកម្មរបស់អ្នក អាចជួយអ្នកសន្សំសំចៃពេលវេលា និងថវិកាហើយផ្តល់ឱ្យអ្នកនូវគុណសម្បត្តិប្រកួតប្រជែង ដើម្បីអភិវឌ្ឍន៍ និងសម្របខ្លួនអាជីវកម្មរបស់អ្នកនៅក្នុងទីផ្សារ។

    2. ខ. ដោះស្រាយ​បញ្ហា​ ​(​Problem​ ​Solving​)​

      សំដៅលើរបកគំហើញថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មកដោះស្រាយបញ្ហាជាក់លាក់ណាមួយ ឱ្យមានប្រសិទ្ធភាពជាងដំណោះស្រាយ ដែលធ្លាប់មានពីមុន ចំណេញទាំងពេលវេលា ថវិកា និងធនធានផ្សេងៗទៀត ។

    3. គ. ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​ ​(​Efficiency of Operation)​ ​

      សមត្ថភាពរបស់សហគ្រាស ក្រុមហ៊ុន ឬស្ថាប័ន ក្នុងការចែកចាយផលិតផល ឬផ្តល់សេវាកម្ម ដល់អតិថិជនរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយចំណាយតិចបំផុត តាម ដែលអាចធ្វើទៅបាន ហើយនៅតែធានាបាននូវគុណភាពខ្ពស់នៃផលិតផល សេវាកម្ម និងការគាំទ្រ។

    4. ឃ. យុទ្ធសាស្ត្រ​ទីផ្សារ​ ​(​Marketing​ ​Strategy​) ​

      សកម្មភាពទាំងឡាយណា ដែលក្រុមហ៊ុន​ ឬអាជីវកម្មមួយធ្វើ ដើម្បីទាក់ទាញអតិថិជន និងបង្កើតទំនាក់ទំនងល្អជាមួយពួកគេ​ក្នុងគោលបំណងផ្សារភ្ជាប់ផលិតផល និងសេវាកម្ម ជាមួយ នឹងអតិថិជន ដើម្បីទទួលបានចំណូល និងចំណាប់អារម្មណ៍ពីពួកគេ ។

    គាំទ្រដោយ
    រៀបចំដោយ
    ទីកន្លែងដៃគូ